នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានាធិបតីប្រេស៊ីលលោក Lula da Silva (រូបថត៖ Lai Hoa/VOV) |
នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានថ្លែងអំណរគុណចំពោះប្រទេសប្រេស៊ីល ដែលបានជួយឧបត្ថម្ភវៀតណាម ក្លាយជាប្រទេសដៃគូ BRICS; អះអាងថា វៀតណាមនឹងចូលរួមក្នុងកិច្ចប្រជុំ ដោយមានទំនួលខុសត្រូវខ្ពស់បំផុត អះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម និងការរួមចំណែកយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងរួម ដើម្បីលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ លើកកំពស់តួនាទីរបស់ប្រទេសភាគខាងត្បូងក្នុងស្ថាប័នអភិបាលកិច្ចសកល; ហើយទន្ទឹមនឹងនោះ បានបង្ហាញការគាំទ្រ និងការរួមចំណែករបស់វៀត ណាមចំពោះជោគជ័យរបស់ BRICS ក្នុងអាណត្តិកាន់តំណែងជាប្រធានរបស់ប្រេស៊ីល។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ក្នុងនោះមានពាណិជ្ជកម្មការពារជាតិ ការផ្ទេរបច្ចេកវិទ្យា ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អភិវឌ្ឍន៍ប្រភពធនធានមនុស្សគុណភាពខ្ពស់...។ ភាគីទាំងពីរក៏បានឯកភាពបន្តជំរុញការចរចាចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យការពារការវិនិយោគ ជៀសវាងការយកពន្ធទ្វេដងនិងការសម្រួលទិដ្ឋាការរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី និងប្រធានាធិបតីប្រេស៊ីលធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល (រូបថត៖ Lai Hoa/VOV) |
ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងខ្លាំងក្លា នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានស្នើឱ្យប្រធានាធិបតីប្រេស៊ីលគាំទ្រការបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងទីផ្សាររួមភាគខាងត្បូង (MERCOSUR) ក្នុងរយៈពេល ៦ ខែកន្លងមកនេះ ក្នុងអាណត្តិរបស់ប្រេស៊ីលជាប្រធាន MERCOSUR ក៏ដូចជា FTA រវាង វៀតណាមនិងប្រេស៊ីលផងដែរ។ ប្រធានាធិបតីប្រេស៊ីលបានបញ្ជាក់ពីការគាំទ្រ ចំពោះសំណើរបស់នាយករដ្ឋមន្ត្រី; ឯកភាពថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មទាំងពីរចាំបាច់ត្រូវពិភាក្សាភ្លាមៗ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិក MERCOSUR។
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញនិងលោកប្រធានាធិបតី Luala da Silva បានធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលនិងពិធីប្រកាសការនាំចេញត្រីប្រា បាសារបស់វៀតណាមទៅកាន់ប្រទេសប្រេស៊ីលជាលើកដំដូង៕


