នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយា (រូបថត៖ VOV)

កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ក្រោមប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការភាគខាងត្បូង ដើម្បីជំរុញអភិបាលកិច្ចប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព" គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ២០ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិជាច្រើន។ នេះជាលើកទីមួយហើយដែល វៀតណាមបានចូលរួមជាប្រទេសដៃគូក្នុងកិច្ចប្រជុំកំពូល BRICS ដែលជាយន្តការសហប្រតិបត្តិការពហុភាគីរវាងប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីក ចម្រើនដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីក៏ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីលផងដែរ។ នេះនឹងជាឱកាសសម្រាប់ថ្នាក់ដឹកនាំទាំងពីរ ពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបត្តិការកសិកម្ម អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មផលិតផល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទពាណិជ្ជកម្មសកលលោកកំពុងមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញដូចសព្វថ្ងៃនេះ៕