នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ជួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន (រូបថត៖ Lai Hoa/VOV)

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែងជាមួយកម្ពុជា; ស្នើឱ្យសម្តេច ហ៊ុន សែន យកចិត្តទុកដាក់ និងគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការសម្របសម្រួលរៀបចំឲ្យបានល្អរាល់យន្តការសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍរបស់បណ្តាខេត្តជាប់ព្រំដែន។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសនេះមកបណ្តាក់ទុន និងធ្វើអាជីវកម្មក្នុងប្រទេសរបស់គ្នាទៅវិញទៅមក បង្កើតលក្ខខណ្ឌដើម្បីបង្កើនការនាំចេញស៊ីម៉ង់ត៍ ដែកថែប និងសម្ភារសំណង់ពីវៀតណាមទៅកាន់កម្ពុជា ពង្រឹងការតភ្ជាប់ការដឹកជញ្ជូន; ជាមួយគ្នានោះ ផ្លាស់ប្តូរ និងចរចាយ៉ាងសកម្មដើម្បីដោះស្រាយការងារបោះបង្គោលព្រំដែនគោក ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនដើមកំណើតវៀតណាមនឹងនរចិត្ត ស្ថិរភាពជីវភាពរស់នៅ និងរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់កម្ពុជា និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញយ៉ាងសកម្មនូវតម្លៃប្រវត្តិសាស្ត្រ នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ប្រទេសជិតខាង វៀតណាម-កម្ពុជា និងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ; ពង្រីកទីផ្សារគ្នាទៅវិញទៅមក ក៏ដូចជាទាញយកសក្តានុពល និងភាពខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជំរុញទេសចរណ៍ និងតភ្ជាប់ច្រកព្រំដែន៕