ក្នុងសុន្ទរកថាបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា នេះជាសន្និសីទរដ្ឋាភិបាលលើកដំបូង បន្ទាប់ពីដំណើរការដោយសមកាលកម្មនូវប្រព័ន្ធអាជ្ញាធរមូលដ្ឋានពីរកម្រិត ចាប់ពីថ្ងៃទី ១ ខែកក្កដាតទៅ។ ដូច្នេះហើយ បណ្តាមូលដ្ឋានចាំបាច់ត្រូវរក្សាស្ថិរភាពក្បាលម៉ាស៊ីនរដ្ឋបាលគ្រប់ជាន់ថ្នាក់យ៉ាងឆាប់រហ័ស ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកនាយករដ្ឋមន្ត្រីបានដឹកនាំសន្និសីទរដ្ឋាភិបាលតាមអ៊ីនធឺណែតជាមួយខេត្ត-ក្រុងចំនួន៣៤ និងឃុំ សង្កាត់ និងតំបន់សេដ្ឋកិច្ចពិសេសជាង៣៣០០។ រូបថត៖ Lai Hoa/VOV |
ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែមិថុនា និងរយៈពេល៦ខែដើមឆ្នាំ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ទោះបីជាប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ជាពិសេសការប្រែប្រួលដែលមិនអាចទាយទុកជាមុនបានពីបរិយាកាសខាងក្រៅក៏ដោយ ក៏វៀតណាមនៅតែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសមតុល្យសេដ្ឋកិច្ចសំខាន់ៗ ហើយស្ថានភាពសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍន៍ជាវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ បរិបទពិភពលោកក្នុងឆមាសទីពីរនៃឆ្នាំនេះនៅតែមានភាពស្មុគស្មាញ បង្កើតសម្ពាធយ៉ាងខ្លាំងលើគោលដៅកំណើន GDP ចាប់ពី ៨%ឡើងទៅ ដូច្នេះហើយ វៀតណាមចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវដំណោះស្រាយដ៏ទូលំទូលាយ ដើម្បីសម្រេចបានភារកិច្ចអភិវឌ្ឍន៍ដែលបានដាក់ចេញ៕

