នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមពិធីប្រកាស និងប្រគល់សេចក្តីសម្រេចស្តីពីការងារបុគ្គលិក។ រូបថត៖ Duong Giang/VNA |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា លោក Le Hoai Trung គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស ជាគំរូក្នុងវិស័យនយោបាយ ការត្រិះរិះ ជាយុទ្ធសាស្ត្រ មុតស្រួចនិងបានទទួលការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈក្នុងវិស័យការទូត៖ “ការទូតក្នុងយុគសម័យថ្មី រួមជាមួយនឹងភារកិច្ចការពារមាតុភូមិ ត្រូវដើរជួរមុខក្នុងការកំណត់អត្តសញ្ញាណ ចាប់យកឱកាស និងក្តាប់ជាប់ស្ថានភាព។ ការកសាងវិស័យការទូត "ទូលំទូលាយ ទំនើប វិជ្ជាជីវៈ" ស្មើភាពនឹងតំបន់ និងឈានដល់កម្រិតអន្តរជាតិ។ ក្នុងនោះ ភារកិច្ចដ៏សំខាន់គឺត្រូវបន្តបណ្តុះបណ្តាលក្រុមមន្ត្រីការទូតដែលមាន "ទាំងក្រហមនិងវិជ្ជាជីវៈ" ត្រួសត្រាយផ្លូវ ក្លាហាន សាមគ្គីគ្នា មានទំនួលខុសត្រូវ មានគំនិតច្នៃប្រឌិត និងផ្លាស់ប្តូរថ្មីក្នុងសកម្មភាពរបស់ខ្លួន”។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រគល់សេចក្តីសម្រេចតែងតាំងលោក Le Hoai Trung លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិមបក្ស ឲ្យកាន់តំណែងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស។ រូបថត៖ Duong Giang/VNA |
ទទួលភារកិច្ច រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស លោក Le Hoai Trung បានសន្យាថា នឹងខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និងរដ្ឋាភិបាលប្រគល់ជូន; រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ៕


