ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

កិច្ចប្រជុំនេះត្រូវបានតភ្ជាប់បណ្តាញអ៊ីនធឺណិតជាមួយខេត្ត និងក្រុងចំនួន ២២ មានឆ្នេរសមុទ្រ។ នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង វិស័យនិងមូលដ្ឋានត្រួតពិនិត្យ និងគ្រប់គ្រងប្រជាជន ដោយចាត់ចែងការទទួលខុសត្រូវជាលក្ខណៈបុគ្គល និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។

បច្ចុប្បន្ននេះ មាននាវានេសាទចំនួន ៧៩.២៣១ គ្រឿងទូទាំងប្រទេសបានធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើ Vnfishbase (សម្រេចបាន ១០០%)។ សម្រាប់នាវានេសាទដែលមិនបំពេញតាមលក្ខខ័ណ្ឌប្រតិបត្តិការ គឺត្រូវបានគ្រប់គ្រងនៅទីតាំងចតរបស់នាវានោះ។ ក្នុង សប្តាហ៍កន្លងមកនេះ នាវានេសាទចំនួន ៣.១៦៥ គ្រឿងដែលចាកចេញពីកំពង់ផែ និងនាវាចំនួន ៣.០៥៦ គ្រឿង ដែលមកដល់កំពង់ផែត្រូវបានត្រួតពិនិត្យ និងតាមដានតាមបទប្បញ្ញត្តិ ដោយមានបរិមាណជលផលសរុបចំនួន ៨.៧៦៥ តោន បានឆ្លងកាត់កំពង់ផែ។ គ្មាននាវានេសាទណា ដែលរំលោភលើដែនទឹកបរទេសត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលមួយសប្តាហ៍នេះទេ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឲ្យស្ថាប័ន អង្គភាព និងមូលដ្ឋាននានា ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការនេសាទ IUU។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)

“ខ្ញុំស្នើឱ្យបំពេញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៃមូលដ្ឋានជាក់ស្តែងណាមួយ គឹមូលដ្ឋានោះត្រូវទទួលខុសត្រូវ។ ដំបូងបង្អស់គឺលេខានិងប្រធានមូលដ្ឋានោះ ត្រូវតែទទួលខុសត្រូវ។ ការទទួលខុសត្រូវត្រូវតែមានលក្ខណៈបុគ្គល។ ឥឡូវនេះមាន VNEID រួចហើយ យើងត្រូវតែអាចតាមដានកន្លែងដែលប្រជាពលរដ្ឋរបស់យើងទៅណា ធ្វើអ្វី និងវិលមកឬមិនទាន់វិលមកគឺយើងក៏ត្រូវតែដឹង។ ប្រសិនបើមានឧបករណ៍ ប៉ុន្តែភារកិច្ចមិនត្រូវបានសម្រេច ការទទួលខុសត្រូវស្ថិតនៅលើកម្មាភិបាលគ្រប់គ្រង។ ខ្ញុំស្នើឱ្យយើងត្រូវតែតាមដាន និងគ្រប់គ្រងចំនួនប្រជាជន”។

សូមគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានតែខេត្ត និងក្រុងចំនួន ៧ ក្នុងចំណោម ២២ ប៉ុណ្ណោះ ដែលបានចេញគោលនយោបាយស្តីពីការផ្លាស់ប្តូរវិជ្ជាជីវៈឡើងវិញសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត និងក្រុងចំនួន ១៥ ដែលនៅសល់ ក្នុងរយៈពេល ៥ ថ្ងៃខាងមុខ ត្រូវបំពេញគោលនយោបាយទាំងនេះរួចជាស្រេច៕