សកម្មភាពនេះ សំដៅបញ្ជាក់ពីការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងមុខងារ និងទាហានដែលកំពុងបំពេញភារកិច្ចនៅទីនេះ។
បើតាមផែនការ នាយករដ្ឋមន្ត្រីថៃនឹងដឹកនាំកិច្ចប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ និងអាជ្ញាធរមូលដ្ឋាន ស្តីពីស្ថានភាពសន្តិសុខតាមព្រំដែន ការរឹតបន្តឹងការធ្វើដំណើរដែលទើបបានអនុវត្ត ការទប់ស្កាត់បទល្មើសឆ្លងដែន ក៏ដូចជាស្ថានភាពពាណិជ្ជកម្ម និងកសិកម្មក្នុងស្រុក។ នាយករដ្ឋមន្ត្រីថៃ ក៏នឹងចុះត្រួតពិនិត្យដោយផ្ទាល់នូវសកម្មភាពនៅច្រកទ្វារព្រំដែន សួរសុខទុក្ខប្រជាជន អាជីវកម្មក្នុងស្រុក និងទាហានថៃដែលកំពុងបំពេញភារកិច្ច។
នាយករដ្ឋមន្ត្រីថៃក្នុងដំណើរទស្សនកិច្ចការងារទៅខេត្ត Ubon Ratchathani។ ប្រភព៖ រដ្ឋាភិបាលថៃ |
អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់ថា ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីថៃ នឹងផ្ទៀងស្តាប់ដោយផ្ទាល់ និងឆ្លើយតបចំពោះក្តីកង្វល់របស់អាជ្ញាធរមូលដ្ឋាននិងប្រជាជន ទាក់ទងនឹងសន្តិសុខ សុវត្ថិភាព និងបញ្ហាដែលកំពុងកើតមានឡើង។ រដ្ឋាភិបាលថៃប្ដេជ្ញាធានាសន្តិសុខជាតិ និងជំរុញស្ថិរភាពនៅតាមតំបន់ព្រំដែនជាមួយកម្ពុជា៕

