ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ មកចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥។ (រូបថត៖ Duong Giang/TTXVN) |
នេះជាលើកទីមួយហើយដែលវៀតណាមអញ្ជើញចូលរួមក្នុងនាមជាប្រទេសដៃគូនៅកិច្ចប្រជុំកំពូល BRICS។ (រូបថត៖ Duong Giang/TTXVN) |
“ការប្រែប្រួលដ៏ស្មុគ្រស្មាញនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ បានបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ពីទស្សនៈដ៏ជ្រាលជ្រៅរបស់ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva។ ការការពារពហុភាគីនិយមយ៉ាងខ្ជាប់ខ្ជួន គឺជាផ្លូវតែមួយគត់ដែលយើង ត្រូវដើរ ហើយក្នុងដំណើរនោះ វៀតណាម រួមជាមួយនឹង BRICS និងបណ្តាប្រទេស ភាគខាងត្បូងផ្សេងទៀត នឹងខិតខំប្រឹងប្រែង សាមគ្គីគ្នាដោយឥតឈប់ឈរ ដើម្បី កសាងប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌ សមភាព វិទ្យាសាស្ត្រ បរិ យាប័ន្ន និងចីរភាពពិតប្រាកដ”។
កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ក្រោមប្រធានបទ "ការពង្រឹងកិច្ចសហប្រតិបត្តិ ការភាគខាងត្បូង ដើម្បីជំរុញអភិបាលកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាពជាងមុន" គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ ខ្ពស់ចំនួន ២០ រូបមកពីប្រទេសនានា អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិជាច្រើនផងដែរ៕


