អង្គការជាច្រើននៅស្រុក Thanh Hoa ខេត្ត Long An (ចាស់) ជួយប្រជាជនរុះរើផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោម (រូបថត៖ nhandan.vn) |
ដូច្នេះ បើប្រៀបធៀបទៅនឹងស្ថិតិកាលពីថ្ងៃទី ៨ ខែកក្កដា មកទល់ពេលនេះ ប្រទេសទាំងមូលបានឧបត្ថម្ភដល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមជិត ២.០០០ ខ្នងបន្ថែមទៀត។
មុននោះ នាថ្ងៃទី ១៦ ខែកក្កដា ការិយាល័យរដ្ឋាភិបាលក៏បានចេញសេច ក្តីជូនដំណឹងអំពីសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ ក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិម ស្តីពីការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស។ អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ន មជ្ឈិម និងមូលដ្ឋានបានប្តេជ្ញាបង្ហើយគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេសឲ្យបានមុនថ្ងៃទី ៣១ ខែសីហា ដែលក្នុងនោះផ្តល់អាទិភាពដល់ការឧបត្ថម្ភផ្ទះសម្រាប់សាច់ញាតិយុទ្ធជនពលី និងអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម គឺជាកិច្ចការនយោបាយដ៏មានសារៈសំខាន់ ពិសេស ប្រកបដោយអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះប្រជាជន និងតបស្នង់សង់គុណចំពោះវីរជនយុទ្ធជនពលី និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍។ ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តផ្សព្វផ្សាយ និងជំរុញចលនានេះឱ្យបានខ្លាំងក្លានៅទូទាំងប្រទេស៕

