យុទ្ធនារីចូលរួមក្នុងវគ្គបណ្តុះបណ្តាល (រូបថត៖ qdnd) |
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ដើម្បីឱ្យយុទ្ធនារីនៃកងទ័ពប្រជាជនវៀតណាម និងប្រទេសសមាជិកអង្គការសហប្រជាជាតិមួយចំនួនមានចំណេះដឹងជាមូលដ្ឋាន និងជំនាញវិជ្ជាជីវៈលើប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយជួយពួកគេឱ្យត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការ
សហប្រជាជាតិ; ឆ្លើយតបទៅនឹងគោលនយោបាយរបស់អង្គការសហប្រជាជាតិ ស្តីពីការបង្កើនការចូលរួមពេញលេញ ស្មើភាព និងមានអត្ថន័យរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឧត្តមសេនីយ៍ត្រីផ្វាម មាញ់ ថាំង នាយកនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានមានប្រសាសន៍ថា នេះជាលើកដំបូងដែល UN Women អូស្ត្រាលីនិងវៀតណាម បានរៀបចំវគ្គបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅលើប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់យុទ្ធនារីមកពីជាង ១៥ ប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក។ តាមនោះ បង្ហាញពីការប្តេជ្ញាចិត្ត និងការឆ្លើយតបយ៉ាងមុតមាំរបស់វៀតណាមចំពោះរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ របស់អង្គការសហប្រជាជាតិ៕

