លើកតម្កើងយុវជនពិការគំរូចំនួន ២៥ រូប (រូបថត៖ VOV)
កម្មវិធី “បំភ្លឺឆន្ទៈវៀតណាម” ឆ្នាំនេះបានលើកតម្កើងយុវជនពិការចំនួន ២៥ នាក់ដែលមានឆន្ទៈមោះមុត ដោយជំនះពុះពារលើស្ថានភាពលំបាក រីកសាយភាយ របៀបរស់នៅដ៏សកម្ម និងបញ្ជាក់ពីការរួមចំណែកជាក់ស្តែងដល់សហគមន៍។
យោងតាមលោក Nguyen Tuong Lam ប្រធានមជ្ឈិមសហភាពយុវជន វៀតណាមបានឲ្យដឹងថា បច្ចុប្បន្ននៅវៀតណាម ចំនួនជនពិការដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ មានជាង ៨ លាននាក់ ក្នុងនោះជនពិការជាង ២ លាននាក់ជាយុវជន។ ដូច្នេះ កម្មវិធី “បំភ្លឺឆន្ទៈវៀតណាម” មិនត្រឹមតែជាការទទួលស្គាល់ប៉ុណ្ណោះទេ ថែមទាំង ជាការសន្យាដ៏ខ្លាំងក្លាពីគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងអង្គការយុវជននានា ចំពោះការ រួមគ្នាកសាងបរិយាកាសដ៏ស្និទ្ធស្នាល បរិយាប័ន្ន និងសមភាពសម្រាប់យុវជនទាំងអស់ រួមទាំងយុវជនពិការទៀតផង។ ទន្ទឹមនឹងនោះ ផ្តល់ជូនយុវជនពិការនូវឱកាសអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយក្នុងការសិក្សា វិជ្ជាជីវៈ សុខភាព វប្បធម៌ខាងស្មារតី និងការចូលរួមក្នុង ជីវភាពសង្គម។ លោក Nguyen Tuong Lam មានប្រសាសន៍ថា៖
“ការបោះជំហានទៅមុខនីមួយៗរបស់យុវជនពិការ គឺជាការបោះជំហានទៅមុខ របស់សង្គមទាំងមូលរួមគ្នាឆ្ពោះទៅរកអនាគតដែលគ្មាននរណាត្រូវបោះបង់ចោលនៅពីក្រោយឡើយ។ សង្គមជានិច្ចកាលបើករង្វង់ដៃទទួលស្វាគមន៍ និងរួមដំណើរជាមួយយុវជនពិការ”៕