នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃទី ២៥ ខែមិថុនា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi បានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងជំរុញការថែរក្សាបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អ៊ីស្រាអែល និងអ៊ីរ៉ង់ ក្នុងការរក្សាបទឈប់បាញ់ ដើម្បីជៀសវាងការរុញមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលមាត់ជ្រោះនៃជម្លោះកាន់តែទូលំទូលាយ។
នាថ្ងៃដដែល ក្នុងការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មេដឹកនាំបារាំងបានលើកឡើងពីសារៈសំខាន់នៃការគោរពបទឈប់បាញ់របស់ភាគីពាក់ព័ន្ធ និងបានបញ្ជាក់ពីគោលដៅរួមរបស់ប្រទេសទាំងពីរគឺ “អ៊ីរ៉ង់មិនអាចធ្វើជាម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ”។
ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុម G7 នៅប្រទេសហូឡង់ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងសម្របសម្រួលជាមួយដៃគូផ្សេងទៀត និងសហគមន៍អន្តរជាតិ ដើម្បីបន្ត "កិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់" លើបញ្ហាមជ្ឈិមបូព៌ា។
ក្រសួងការបរទេសសាធារណរដ្ឋកូរ៉េបានចេញសេចក្តីប្រកាស ដោយស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយបានអះអាងថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សាធារណរដ្ឋកូរ៉េនឹងបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា៕
