ក្រុមដង្ហែក្បួន ព្យុហយាត្រាឆ្លងកាត់ទីលាន Ba Dinh (រូបថត៖ Quang Trung/VOV)

កាសែត៖ The Straits Times (របស់សិង្ហបុរី), New Straits Times (Malaysia), The Laotian Times (Laos), កាសែត Granma, ស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបា, ... ទីភ្នាក់ងារព័ត៌មាន Reuters, AP, AFP, Al Jazeera, ... ទាំងអស់ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដង្ហែក្បួន ព្យុហយាត្រាអបអរសាទរលើកទី ៨០ នៃទិវាបុណ្យជាតិ មិនត្រឹមតែជាការសម្តែងទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់វៀតណាមគូសបញ្ជាក់ចំណុចរបត់ប្រវត្តិសាស្ត្រនិងមាគ៌ាអភិវឌ្ឍន៍ផងដែរ។ អត្ថបទរបស់ទីភ្នាក់ងារព័ត៌មាន AFP និង AP បានពិពណ៌នាអំពីបរិយាកាសនៃព្រឹត្តិការណ៍នេះ ជាមួយនឹងមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាម ដងផ្លូវ ដើម្បីទស្សនាការដង្ហែរក្បួនព្យុហយាត្រាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទស្សវត្ស ដោយមានការចូលរួមពីកម្លាំង យ៉ាងច្រើន និងអាវុធទំនើបៗ។ AP បានលើកឡើងពីការចូលរួមរបស់កងកម្លាំងកិត្តិយសពីប្រទេសចិន រុស្ស៊ី ឡាវ និងកម្ពុជា ដែលបង្ហាញពី "មិត្តភាពអន្តរជាតិ" របស់វៀតណាម។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីចូលរួមក្នុងព្យុហយាត្រា (រូបថត៖ Duong Thuat/VOV)

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (ចក្រភពអង់គ្លេស) ក៏បានពណ៌នាថា នេះជាព្រឹត្តិការណ៍អបអរសាទរដ៏សំខាន់មួយ ជាមួយនឹងទ្រង់ទ្រាយធំបំផុតក្នុង រយៈពេលជាច្រើនទស្សវត្ស ហើយបានកត់សម្គាល់ពីបរិយាកាសដ៏រីករាយនៅក្នុងរដ្ឋធានីហាណូយ នៅពេលដែលមនុស្សកាន់ទង់ក្រហមជាមួយនឹងផ្កាយ ពណ៌លឿងពាសពេញផ្លូវ។ កាសែតមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា The Straits Times (សិង្ហបុរី) ក៏មានអត្ថបទពិពណ៌នាអំពីបាន ផ្តោតទៅលើការតាំងបង្ហាញសម្ភារៈយោធាក្នុងព្យុហយាត្រា បង្ហាញពីការ ប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធ្វើទំនើបកម្មកងទ័ព។

ពីតំពន់អាមេរិកឡាទីន កាសែត Granma ស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបាបានបោះពុម្ពអត្ថបទមួយចំនួន ដែលក្នុងនោះ វាយតម្លៃខ្ពស់ចំពោះសាមគ្គីភាព កម្លាំង និងភាពធន់របស់ប្រជាជនវៀតណាមក្នុង ៨០ ឆ្នាំកន្លងមក។

ប្រជាជនរាប់ពាន់នាក់នៅពេលក្រុមព្យុហយាត្រាឆ្លងកាត់ (រូបថត៖ VOV)

ជាងនេះទៅទៀត សារព័ត៌មាននៅមជ្ឈិមបូព៌ា ដូចជាទូរទស្សន៍ Al Jazeera បានចុះផ្សាយព័ត៌មានដែលថា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុងហាណូយ នាថ្ងៃទី ២ ខែកញ្ញា បង្ហាញពីស្មារតីជាតិដ៏រឹងមាំក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិ។ សារព័ត៌មានបានកត់ សម្គាល់ថា នៅទីលាន Ba Dinh ជាកន្លែងដែលលោកប្រធានហូជីមិញបាន អានសេចក្តីប្រកាសឯករាជ្យនៅឆ្នាំ ១៩៤៥ ពិធីដង្ហែក្បួន ព្យុហយាត្រាជាមួយឧបករណ៍យោធាទំនើបៗជាច្រើនបានប្រព្រឹត្តទៅក្នុងភាពសប្បាយរីករាយ និងមោទនភាពរបស់ប្រទេសទាំងមូល; បង្ហាញពីសមិទ្ធិផលអភិវឌ្ឍន៍ដ៏ឆ្នើមរបស់វៀតណាម និងបំណងប្រាថ្នាស្ទុះឈានទៅមុខ ក្នុងសម័យសមាហរណកម្ម៕