កាសែត France 24 ចុះផ្សាយអត្ថបទអំពីក្បួនដង្ហែព្យុហយាត្រានៅវៀតណាម។ រូបថត៖ VOV-Paris
កាសែត Le Figaro ចុះផ្សាយអត្ថបទពិពណ៌នាអំពីប្រទេសវៀតណាមដែលបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី ៨០ របស់ខ្លួន ជាមួយនឹងក្បួនដង្ហែ ព្យុហយាត្រាយោធាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ រូបថត៖ VOV-Paris

កាសែត Le Figaro ដែលជាកាសែតចំណាស់ជាងគេមួយនៅប្រទេសបារាំងបានចុះផ្សាយអត្ថបទពិពណ៌នាអំពីប្រទេសវៀតណាមដែលបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី ៨០ របស់ខ្លួន ជាមួយនឹងក្បួនដង្ហែ ព្យុហយាត្រាយោធាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ អត្ថបទក៏បានលើកឡើងពីសមិទ្ធិផលរបស់វៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ ស្ថានីយ៍ទូរទស្សន៍ TV5 Monde បានធ្វើកម្មវិធីផ្សាយបន្តផ្ទាល់ដែលមានរយៈពេលជាង ១៥ នាទី ដោយឧទ្ទេសនាមអំពីក្បួនដង្ហែរ ព្យុហយាត្រានៅប្រទេសវៀតណាម សកម្មភាពអបអរសាទរ និងបរិយាកាសរីករាយរបស់ប្រជាជន។ ARTE ដែលជាប៉ុស្តិ៍ទូរទស្សន៍បារាំងនិងអាល្លឺម៉ង់ ក៏បានផលិតកម្មវិធីមួយដែលមានរយៈពេលជាង ៦ នាទី ដើម្បីឧទ្ទេសនាមអំពីខួបលើកទី ៨០នៃទិវាបុណ្យជាតិវៀតណាមផងដែរ។

កាសែត Courrier ផ្សាយរំលេចអំពីកងកម្លាំងប្រដាប់អាវុធនីមួយៗដែលបង្ហាញខ្លួននៅក្នុងការដង្ហែក្បួនព្យុហយាត្រា។ រូបថត៖ VOV-Paris
កាសែត Uk Investor ចុះផ្សាយអត្ថបទ "អបអរសាទរខួបលើកទី ៨០ នៃបុណ្យឯករាជ្យរបស់វៀតណាម"។ រូបថត៖ VOV-Paris

កាសែត The Independent របស់អង់គ្លេសបានចុះផ្សាយអត្ថបទមួយអំពីពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម ដែលក្នុងនោះ បានបង្ហាញពីរូបភាពនៃក្តីរីករាយ និងសុភមង្គលរបស់ប្រជាជនវៀតណាម។ ដូចគ្នានេះដែរ ការសែត UK Investor មានអត្ថបទមួយស្តីពី “អបអរសាទរខួបលើកទី ៨០ នៃបុណ្យឯករាជ្យរបស់វៀតណាម” ដោយរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនីមួយៗរបស់ប្រទេសវៀតណាម។ កាសែតរបស់ចក្រភពអង់គ្លេសអះអាងថា “សម្រាប់វៀតណាម ឆ្នាំ២០២៥ គឺជាឆ្នាំនៃឥទ្ធិពលសកល ហើយនៅឆ្នាំ ២០៣៥ វៀតណាមនឹងលេចចេញជាគំរូនៃកំណើនប្រកបដោយចីរភាព”។ នៅប្រទេសអេស្បាញ El País មានអត្ថបទមួយ "វៀតណាមប្រារព្ធខួប ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ" ដែលបង្ហាញពីមនុស្សរាប់ពាន់នាក់មកពីទូទាំងប្រទេសដែលបានប្រមូលផ្តុំគ្នានៅទីក្រុងហាណូយ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិជាមួយគ្នាក្នុងបរិយាកាសសប្បាយរីករាយ៕

គេហទំព័រ TeleSURtv.net បានពណ៌នាបរិយាកាស "ពិធីបុណ្យដ៏រីករាយ មនុស្សគ្រប់គ្នាច្រៀង និងរាំ" ដោយសង្កត់ធ្ងន់ថា "ក្តីសប្បាយរីករាយរបស់ប្រជាជនគឺជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនាន់មុនៗ ដែលបានពលីកម្មដើម្បីឯករាជ្យ និងសេរីភាព ហើយទន្ទឹមនឹងនោះក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ"។ រូបថត៖ VOV-Paris