នាយករដ្ឋមន្រ្តីន័រវេស Jonas Gahr Store បានប្រកាសថា រដ្ឋាភិបាលនឹងស្នើឱ្យរក្សាកម្រិតជំនួយចំនួន ៨៥ ពាន់លានក្រូន័រ (៨,៤ ពាន់លានដុល្លារ) ដល់អ៊ុយក្រែននៅឆ្នាំក្រោយ។ ប្រសិនបើត្រូវបានសភាអនុម័ត ជំនួយស៊ីវិលនិងយោធាសរុបរបស់ប្រទេសន័រវេសដល់ទីក្រុងគៀវក្នុងឆ្នាំ ២០២៣-២០៣០ នឹងមានចំនួន ២៧៥ ពាន់លានក្រូន (ច្រើនជាង ២៧ ពាន់លានដុល្លារ)។ មុននោះ ន័រវេស និងអាល្លឺម៉ង់បានសន្យាចំណាយប្រាក់ប្រហែល ៧ ពាន់លានក្រូន័រ (៦៩៤ លានដុល្លារ) ដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន រួមទាំងផែនការទិញប្រព័ន្ធ Patriot រួមគ្នាពីរផងដែរ។

រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ក្រុងកៀវមានបំណងរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ១ ពាន់លានដុល្លារក្នុងមួយខែពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទិញសព្វាវុធរបស់អាមេរិក ដោយចាត់ទុកថា នេះជាលក្ខខណ្ឌចាំបាច់សម្រាប់រក្សាសមត្ថភាពការពាររបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសដែលចេញក្នុងសន្និសីទសារព័ត៌មានរួមក្នុងទីក្រុងគៀវ ជាមួយនាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store លោក Zelensky បានស្នើថា Oslo អាចរួមចំណែកដល់ការធានាសុវត្ថិភាព សម្រាប់អ៊ុយក្រែនក្នុងវិស័យការពារដែនអាកាស និងសន្តិសុខដែនសមុទ្រ។ បន្ថែមពីលើនេះ ប្រធានាធិបតី Zelensky ក៏បានបញ្ជាក់ផងដែរថា មន្ត្រីអាមេរិកនិងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាខាងលើ ក៏ដូចជាការធានាសន្តិសុខដែលមានសក្តានុពល៕