ទោះជាយ៉ាងណាក៏ដោយ លោក Zelensky ក៏បានចោទប្រកាន់រុស្ស៊ីថា "មានចេតនាអូសបន្លាយដំណើរការ" ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។
មុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា លោកប្រធានាធិបតី Putin នឹងត្រៀមខ្លួនជួបសមភាគីអ៊ុយក្រែន ប្រសិន បើបញ្ហាដែលត្រូវពិភាក្សានៅកម្រិតខ្ពស់បំផុតត្រូវបានរៀបចំ យ៉ាងប្រុងប្រយ័ត្ន។ យោងតាមលោក Lavrov ជំហរបច្ចុប្បន្នរបស់អ៊ុយក្រែនបង្ហាញថា រដ្ឋាភិបាលក្រុងគៀវកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារបស់សហរដ្ឋអាមេរិក ខណៈដែលរុស្ស៊ីរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយឫសគល់នៃវិបត្តិ។ រដ្ឋមន្ត្រីការបរទេសលោក Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយទីក្រុងគៀវលើរាល់ទិដ្ឋភាពនយោបាយនៃដំណើរការសម្របសម្រួល និងធ្វើការក្នុងក្របខ័ណ្ឌសមស្របណាមួយ៕
