អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សម្ព័ន្ធភាពសម្រាប់អ៊ុយក្រែន។ រូបថត៖ NATO |
ភាគីទាំងពីរកាលពីមុនគ្រោងនឹងជួបគ្នានៅឯកិច្ចប្រជុំកំពូល G7 នៅប្រទេស កាណាដាកាលពីសប្តាហ៍មុន ប៉ុន្តែជំនួបនេះត្រូវបានលុបចោលនៅពេលដែលលោក ប្រធានាធិបតី Donald Trump ត្រូវត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ មុនការរំពឹងទុក។ នៅពេលនោះ ការិយាល័យប្រធានាធិបតី Zelensky បាននិយាយថា ប្រសិនបើបាន ជួបលោកប្រធានាធិបតី Donald Trump លោក Zelensky នឹងលើកឡើងនូវអាទិភាព ចំនួនបី រួមមាន៖ ការស្នើទិញប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាមេរិក ការពិភាក្សា អំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី និងវិធានការការទូតផ្សេងទៀតដើម្បី បង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) លោក Matthew Whitaker បានសង្កត់ធ្ងន់កាលពីថ្ងៃទី ២៣ ខែមិថុនាថា មិនមានដំណោះស្រាយយោធាចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែនទេ ហើយបានអះអាងថា អាមេរិកនៅតែរក្សាការជួបប្រាស្រ័យ “នៅកម្រិតខ្ពស់បំផុត” ជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជំរុញដំណោះស្រាយសន្តិភាពចំពោះវិបត្តិ៕

