ប្រធានាធិបតីអាមេរិកលោក Donald Trump។ (រូបថត៖ THX/TTXVN)
នៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social លោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានាធិបតីអាមេរិក លោកនឹងក្រោកឈរឡើង ប្រឆាំងនឹងប្រទេសនានាដែលវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ យោងតាមលោក Trump ប្រភេទពន្ធឌីជីថល ច្បាប់សេវាកម្មឌីជីថល និងបទប្បញ្ញត្តិ ទីផ្សារឌីជីថល សុទ្ធតែត្រូវបានបង្កើតឡើងដើម្បីបង្កឲ្យមានការខាតបង់ ឬរើសអើងប្រឆាំងនឹងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ប្រទេសជាច្រើន ជាពិសេសនៅអឺរ៉ុបបានយកពន្ធលើប្រាក់ចំណូលពីក្រុមហ៊ុន ផ្ដល់សេវាកម្មឌីជីថលដូចជា Google របស់ Alphabet, Facebook របស់ Meta, Apple និង Amazon។ នេះជាបញ្ហាពាណិជ្ជកម្មដ៏ចម្រូងចម្រាសដែលបានអូសបន្លាយតាម អាណត្តិប្រធានាធិបតីអាមេរិកជាច្រើនរូប។ មុននេះ លោក Trump ក៏ធ្លាប់បានគំរាម យកពន្ធលើប្រទេសមួយចំនួនដូចជា កាណាដា និងបារាំង ដោយសារតែការខ្វែងគំនិត គ្នាទាក់ទងនឹងពន្ធលើសេវាឌីជីថល៕