ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រភព៖ Facebook |
នេះជាលើកទីមួយហើយ ដែលលោក ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅតំបន់ព្រំដែនជាប់ប្រទេសថៃ ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី ២៨ ឧសភា រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបណ្តាលឲ្យភាពតានតឹងទ្វេភាគីកាន់តែកើនឡើង និងមិនមានសញ្ញានៃការបន្ធូរកម្តៅនោះទេ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមន្ត្រីការពារជាតិ និងមេបញ្ជាការយោធានៅទីបញ្ជាការស្រាលទិសទី៣ ដែលឈរជើងក្នុងតំបន់៕

