ប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng បានសង្កត់ធ្ងន់ថា សិង្ហបុរីនិងវៀតណាមមានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ក្រោមការជឿជាក់ខាងនយោបាយ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរមានទស្សនៈវិស័យយុទ្ធសាស្ត្រស្រដៀងគ្នា និងមានការចូលរួមកម្រិតខ្ពស់រវាងបណ្តាថ្នាក់ដឹកនាំ។ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ បានទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងខែកុម្ភៈ ឆ្នាំ ២០២៣បន្ទាប់មក នាយករដ្ឋមន្ត្រីសិង្ហបុរីលោកLee Hsien Loong បានមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងខែសីហា ឆ្នាំ ២០២៣ ផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន ។ រូបថត៖ Doan Tan/TTXVN |
បន្តនូវសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ ប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng បានសម្តែងនូវសេចក្តីរីករាយដែលបានស្វាគមន៍ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ បានធ្វើឡើងបន្ទាប់ពីជំនួបដ៏ល្អមួយ រវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរ នៅខាងក្រៅមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលបានធ្វើឡើងនៅប្រទេសឡាវ កាលពីដើមឆ្នាំនេះ៕

