កាលពីរសៀលថ្ងៃទី១៥ ខែមេសា (ម៉ោងក្នុងតំបន់) លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងភរិយារបស់លោក គឺលោកស្រី ង្វៀន ធី ថាញ់ង៉ា បានអញ្ជើញមកដល់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU-152) និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសទួរគី តាមការអញ្ជើញរបស់លោកស្រី Tulia Ackson ប្រធាន IPU និងលោក Martin Chungong អគ្គលេខាធិការ IPU។

នៅយប់ថ្ងៃដដែល (ម៉ោងក្នុងតំបន់) នៅទីក្រុងអ៊ីស្តង់ប៊ុល លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU-152) ក្រោមប្រធានបទ "ចិញ្ចឹមបីបាច់ក្តីសង្ឃឹម ធានាសន្តិភាព និងការពារយុត្តិធម៌សម្រាប់ជំនាន់អនាគត"។ អញ្ជើញចូលរួមពិធីបើករួមមាន ប្រធានរដ្ឋសភាទួរគី លោក Numan Kurtulmus; ប្រធាន IPU លោកស្រី Tulia Ackson; អគ្គលេខាធិការ IPU លោក Martin Chungong; រួមជាមួយប្រធានសភាជាង ៦០ រូប អនុប្រធានសភា ៤០ រូប និងសមាជិកសភាជាង ១០០០ នាក់ មកពីសភាសមាជិក IPU ជិត ១១៤ ប្រទេស។

នៅក្នុងពិធីបើក ក្នុងសារដែលបានផ្ញើទៅកាន់មហាសន្និបាត IPU លើកទី ១៥២ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសន្ទនា និងអភិបាលកិច្ចបរិយាប័ន្ន ដូចជាកត្តាសំខាន់ៗក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកល ហើយបានស្នើឱ្យពង្រឹងភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងសភានានា ដើម្បីបង្កើនគណនេយ្យភាព និងទំនុកចិត្តរបស់ប្រជាជន៕

មហាសន្និបាត IPU លើកទី ១៥២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥-១៩ ខែមេសា ឆ្នាំ ២០២៦។ យោងតាមកម្មវិធី លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នងសម័យពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី ១៥២។