កាលពីថ្ងៃទី ១៥ ខែមេសា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Nguyen Truong Thang អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស ប្រធានការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ​ដឹកនាំការដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងជាតិគីមីពុល​ក្រោយសង្គ្រាមនៅវៀតណាម (គណៈកម្មាធិការដឹកនាំ៧០១) បានធ្វើជាអធិបតីនៃសន្និសីទជាមួយការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ ៧​០១ ជាមួយ​ភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធលើការដាក់ពង្រាយ​ភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមីពុល​/ឌីអុកស៊ីន ក្រោយសង្គ្រាម។

​នៅក្នុងស​ន្និសីទ ឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើឱ្យបន្ត​កំណត់ការដាក់ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុ​គីមីពុល​/ឌីអុកស៊ីន ក្រោយ​សង្គ្រាមនៅវៀតណាម ជាភារកិច្ចបន្ទាន់ មានលក្ខណៈមនុស្សសាស្ត្រ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ បណ្តា​ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវ​ម្ចាស់ការ​អនុវត្តភារកិច្ចសំខាន់ៗ ដូចជា៖ បន្តពិនិត្យនិងកែលម្អស្ថាប័ន និងគោលនយោបាយ ដើម្បីជំរុញការដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុ​គីមី​ពុល​/ឌីអុកស៊ីន។ កសាង និងដាក់ជូនរដ្ឋាភិបាល ដើម្បីចេញផ្សាយកម្មវិធីសកម្មភាពជាតិ សម្អាតគ្រាប់បែកមីន​ដំណាក់​កាល ២០២៦-២០៤៥ នៅឆ្នាំនេះ។ ទន្ទឹមនឹងនោះ រក្សា និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសនិងអង្គការអន្តរជាតិ; អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ឆ្លៀត​យកធនធាន ឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីពន្លឿនការបោសសម្អាតគ្រាប់បែកមីន បង្ហើយ​ការងារសម្អាតសារធាតុគីមីពុល និងបង្កើនបរិមាណជនរងគ្រោះដែលទទួលបានការឧបត្ថម្ភ៕