ទីក្រុងតេអេរ៉ង់ក៏បានគំរាមកំហែងបិទផ្លូវដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហមបន្ថែមទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនលុបចោលការរឹតបន្តឹងលើកំពង់ផែ និងដែនទឹករបស់អ៊ីរ៉ង់។
សេចក្តីប្រកាសពីបំណងចង់ធ្វើការសន្ទនា ប៉ុន្តែបានបដិសេធមិនព្រមចុះចាញ់ ត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតី Masoud Pezeshkian នៅពេលចុះពិនិត្យតំបន់មួយចំនួននៅទីក្រុងតេអេរ៉ង់ ដែលរងការវាយប្រហារដោយកងទ័ពជើងអាកាសអាមេរិក និងអ៊ីស្រាអែលក្នុងអំឡុងពេលជម្លោះ។ លោក Pezeshkian បានសង្កត់ធ្ងន់ថា គ្មានអំណាចណាមួយអាចបង្ក្រាប ឬបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។
រួមជាមួយនឹងការរិះគន់យ៉ាងខ្លាំងចំពោះស្តង់ដារទ្វេ នៅក្នុងប្រព័ន្ធអន្តរជាតិ និងការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពយោធាប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យ លោកប្រធានាធិបតី Pezeshkian បានបញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាម ឬបង្កអស្ថិរភាពនោះទេ។ អ៊ីរ៉ង់លើកកម្ពស់ការសន្ទនា និងចង់មានទំនាក់ទំនងមានលក្ខណៈស្ថាបនាជាមួយបណ្តាប្រទេស។ រាល់ឧបាយកលទាំងអស់ ដែលប៉ុនប៉ងដាក់បង្ខំ គាបសង្កត់ និងបង្កសម្ពាធ គឺមិនត្រូវបានទទួលយក ហើយប្រាកដជានឹងទទួលបរាជ័យ៕
