ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានា ធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។ (រូបថត៖ VOV) |
រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈកាន់តែកើនឡើងរបស់វៀតណាម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែទម្រង់ ការបើកទ្វារចំហរ ការធ្វើសមាហរណកម្ម និងការផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ចដ៏ខ្លាំងក្លា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានស្វាគមន៍វៀតណាមក្នុងការនាំចូលទំនិញសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ។
លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន។ (រូបថត៖ VOV) |


