ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគួរតែបង្កើនការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូ ជា ពិសេសគណៈប្រតិភូជាន់ខ្ពស់; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ ដើម្បីសក្តិសមនឹងទំនាក់ទំនង នយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសង្ឃឹមថា ឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama នឹងរួមចំណែកធ្វើជាស្ពានជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ប្រជាជនរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama បាន អះអាងថា ភាគីទាំងពីរមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេស។ ក្នុងនោះ អេហ្ស៊ីបចែករំលែកគោលដៅរួមជាច្រើនជាមួយវៀតណាមដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ សន្តិសុខ និងការពារជាតិ៕