ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ VOV) |
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បញ្ញាសិប្បនិមិត្ត (AI) ការផ្លាស់ប្តូរបៃតង ថាមពល កកើតឡើងវិញ ដោយបញ្ជាក់ថា ទាំងនេះគឺជាវិស័យដ៏សែនសំខាន់ក្នុងដំណើរការ អភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងមានសក្ដានុពលខ្លាំងសម្រាប់ប្រទេសទាំងពីរសហ ប្រតិបត្តិការគ្នានិងធ្វើអាជីវកម្ម។ មេដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិ និងសន្តិសុខ ស្របតាមច្បាប់អន្តរជាតិ និងគោល នយោបាយ ច្បាប់របស់ប្រទេសនីមួយៗ ជាពិសេសលើវិស័យប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្ម សុវត្ថិភាព សន្តិសុខព័ត៌មាន រួមចំណែកដល់សន្តិភាព និងសន្តិសុខរួម។
ដោយកត់សម្គាល់ថា លីទុយអានី ជាប្រទេសមួយក្នុងចំណោមចប្រទេស សមាជិកសហភាពអឺរ៉ុបដំបូងគេដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) នោះ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានស្នើឲ្យលីទុយអានី ជំរុញឱ្យប្រទេស EU ដែលនៅសេសសល់ ផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់; គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង" IUU សម្រាប់ជលផលនាំចេញរបស់វៀតណាម។
នៅចុងបញ្ចប់នៃជំនួបពិភាក្សា លោកប្រធានរដ្ឋ លឿង គឿង និងលោកប្រធានា ធិបតី Nauseda បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារហ ប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរលើវិស័យថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម និងហិរញ្ញវត្ថុ៕

