ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ រួមជាមួយព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រីនៅពិធីលៀងសាយភោជន៍។ (រូបថត៖ Viet Cuong/VOV) |
“ខ្ញុំនិងព្រះអង្គបានពិភាក្សាអំពីទិសដៅ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ជាពិ សេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ ការផ្លាស់ ប្តូរប្រជាជននិងប្រជាជន ការតភ្ជាប់ និងបញ្ហាដែលជាក្ដីកង្វល់រួម។ ខ្ញុំជឿជាក់ថា លទ្ធផលនៃព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រ និង ម្ចាស់ក្សត្រី នឹងបង្កើតសន្ទុះថ្មីសម្រាប់ប្រទេសទាំងពីរក្នុងការសហការគ្នាយ៉ាងជាក់ ស្ដែង ប្រកបដោយប្រសិទ្ធភាព និងផលប្រយោជន៍ទៅវិញទៅមក”។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុង ពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនចំពោះព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី ដែលកំពុងយាងមកបំពេញព្រះរាជទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ (រូបថត៖ Viet Cuong/VOV) |
“ប៊ូតាន ទោះបីជាប្រទេសតូចតាចនិងដាច់ស្រយាលក៏ដោយ ប៉ុន្តែយើងនៅតែ ចែករំលែកស្មារតីដូចគ្នាជាមួយអ្នក។ យើងជឿជាក់ថា បេតិកភណ្ឌមិនមែនជាគ្រឿង តុបតែងនោះទេ ប៉ុន្តែជាត្រីវិស័យដែលដឹកនាំយើងក្នុងការកសាងអនាគត សម្រាប់ប្រជាជនរបស់យើង។ ដូច្នោះហើយ យើងកំពុងសាងសង់ទីក្រុង Gelephu ដែលជាច្រកផ្លូវវប្បធម៌ និងហិរញ្ញវត្ថុសម្រាប់តភ្ជាប់ទៅកាន់តំបន់អាស៊ីខាងត្បូង ដែលផ្ដួចផ្ដើមឡើងពីតម្លៃរបស់ប៊ូតាន។ យើងនឹងមានកិត្តិយសយ៉ាងខ្លាំងប្រសិនបើ វៀតណាមចូលរួមជាមួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងនេះ”៕


