ការផ្លាស់ប្ដូរថ្មីនេះបានទទួលប្រតិកម្មវិជ្ជមានជាច្រើនពីមតិសាធារណៈ ដោយបង្ហាញពីការឯកភាព និងការរំពឹងទុកខ្ពស់ របស់ប្រជាជនសម្រាប់អនាគតនៃការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពជាងមុន។
កម្មាភិបាលណែនាំប្រជាជនបំពេញនីតិវិធីផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីនៅសង្កាត់ Phan Dinh Phung ខេត្ត Thai Nguyen។ រូបថត៖ VOV |
“ប្រសិនបើខេត្តត្រូវបានរួមបញ្ចូលគ្នា ផ្លូវចរាចរណ៍ត្រូវបានពង្រឹង ហើយការធ្វើ ដំណើរមានភាពងាយស្រួល ផ្ទៃដីត្រូវបានពង្រីក ដើម្បីទាក់ទាញវិនិយោគិនមកទីនេះ ដូច្នេះ នឹងជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង និងកាន់តែងាយស្រួល”។
ការដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជនក្នុងថ្ងៃដំបូងដែលគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតត្រូវបានដាក់ឲ្យដំណើរការ។ រូបថត៖ VOV |
“Dak Nong មានតំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប៉ុន្តែមិនទាន់ត្រូវបានគេធ្វើអាជីវកម្មពេញលេញនៅឡើយ។ ក្នុងពេលជាមួយគ្នានោះ Binh Thuan មានគុណសម្បត្តិទេសចរណ៍សមុទ្រ ហើយ Lam Dong គឺទេសចរណ៍ សម្រាកលំហែកាយ។ ខ្ញុំសង្ឃឹមថា ខេត្តថ្មីនឹងអភិវឌ្ឍន៍ប្រៀបខ្លាំងទាំងនេះឱ្យបានល្អ បង្កើតការងារជាច្រើន និងបង្កើនប្រាក់ចំណូលដល់មូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋ”៕


