មតិជាច្រើនបានលើកឡើងថា ការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តលើកនេះ មិនត្រឹមតែកាត់បន្ថយថ្នាក់កណ្តាល ដើម្បីឲ្យក្បាលម៉ាស៊ីនមានភាពសមហេតុផលជាងប៉ុណ្ណោះទេ ថែមទាំងបានបង្កើតបរិយាកាសអភិវឌ្ឍន៍គ្រប់គ្រាន់ គួបផ្សំជាមួយប្រៀបខ្លាំងនៃតំបន់ (ទាំងតំបន់ព្រៃភ្នំនិងតំបន់ឆ្នេរសមុទ្រ)។ ជឿជាក់លើការរៀបចំប្រព័ន្ធរដ្ឋបាលឡើងវិញ ដើម្បីឲ្យប្រទេសជាតិឈានចូលយុគសម័យថ្មី ម្ចាស់ឆ្នោតបានសម្តែងថា៖ “ខ្ញុំឯកភាពខ្ពស់ ចំពោះគោលការណ៍នេះ។ ខ្ញុំគិតថា នេះក៏ជាការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិផងដែរ ពីខេត្តក្រុងចំនួន ៦៣ មកត្រឹម ៣៤។ នេះក៏ជាការរំពឹងទុកមិនត្រឹមតែរបស់រូបខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែរបស់ប្រជាជននិងប្រទេសទាំងមូលទៀតផង។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ សេចក្តីណែនាំរបស់មជ្ឈិមនឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗ ដោយនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ប្រទេសជាតិ”។
“ខ្ញុំគិតថា នេះជាប្រការចាំបាច់។ ធ្វើកាន់តែលឿន កាន់តែល្អ។ មតិប្រជាជនមានស្ថេរភាពកាន់តែឆាប់ ការងារកម្មាភិបាលមានស្ថេរភាពកាន់តែលឿន ហើយចាប់ផ្តើមអនុវត្តឲ្យបានឆាប់រហ័ស នូវគោលដៅសេដ្ឋកិច្ចសង្គមដែលរដ្ឋាភិបាលដាក់ចេញ”។
រូបភាព៖ VOV |
ម្ចាស់ឆ្នោតនិងប្រជាជនជឿជាក់ថា គោលការណ៍នេះនឹងនាំមកនូវការផ្លាស់ប្តូរ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃមូលដ្ឋាននីមួយៗ និងប្រទេសទាំងមូលផងដែរ៕

