ក្នុងសន្និសីទសារព័ត៌មាន អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Can Dinh Tai បានឲ្យដឹងថា ការលើកលែងទោសមិនមានការរើសអើង ឬដាក់កំហិតលើអ្នកទោសណាមួយឡើយ។ អ្នកទោសទាំងអស់ដែលបំពេញលក្ខខណ្ឌ ត្រូវបានពិចារណាដើម្បីលើកលែងទោសតាមបទប្បញ្ញត្តិរបស់ច្បាប់ មិនថាអ្នកទោសនោះជាជនជាតិវៀតណាម ឬជនបរទេសនោះទេ។ ក្នុងដំណាក់កាលដំបូងនៃឆ្នាំ២០២៥ ប្រធានរដ្ឋបានសម្រេចលើកលែងទោសសម្រាប់មនុស្ស ៨.០៥៥ នាក់។ ក្នុងដំណាក់កាលទីពីរនេះ លោកប្រធានរដ្ឋ លឿង គឿង បានចេញសេចក្តីសម្រេចលើកលែងទោសដល់មនុស្សចំនួន ១៣.៩២០ នាក់។
ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មាន។ រូបថត៖ VOV |
ឧត្តមសេនីយ៍ឯក Nguyen Van Tuyen អនុរដ្ឋមន្ត្រីក្រសួងនគរបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកទោសដែលត្រូវបានលើកលែងទោសលើកនេះ មានជនបរទេសចំនួន ៦៦ នាក់ ដោយមានសញ្ជាតិចំនួន ១៨ ផ្សេងៗគ្នា។ ជូនដំណឹងបន្ថែមអំពីការងារលើកលែងទោស ឧត្តមសេនីយ៍ឯក Nguyen Van Tuyen បានឲ្យដឹងថា៖
ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ រដ្ឋបានផ្តល់ការលើកលែងទោសសម្រាប់អ្នកទោសចំនួន ៤០ ដង។ ចាប់ពីឆ្នាំ ២០០៩ រហូតដល់បច្ចុប្បន្ន ប្រធានរដ្ឋបានចុះហត្ថលេខាលើសេចក្តីសម្រេចលើកលែងទោសចំនួន ១១ សម្រាប់អ្នកទោសជិត ១០០.០០០ នាក់ ដែលបំពេញលក្ខខណ្ឌក្រោមច្បាប់លើកលែងទោសឱ្យវិលត្រឡប់មកគ្រួសារនិងសហគមន៍វិញ។ ឆ្នាំនេះ បក្ស និងរដ្ឋបានរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។ មុននោះ ក្នុងឱកាសថ្ងៃទី ៣០ ខែមេសា ប្រធានរដ្ឋបានចុះហត្ថលេខាលើសេចក្តីសម្រេចលើកលែងទោសសម្រាប់មនុស្សជាង ៨.០៥៥ នាក់ និងដំណាក់កាលទី២ ក្នុងឱកាសទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញានេះ នឹងលើកលែងទោសសម្រាប់មនុស្ស ១៣.៩២០ នាក់។ បើរាប់បញ្ចូលការលើកលែងទោសទាំងពីរលើក ឆ្នាំនេះគឺជាឆ្នាំដែលមានចំនួនអ្នកទោសដែលត្រូវបានលើកលែងទោសច្រើនជាងគេមិនធ្លាប់មានតាំងពីមុនមក”៕

