យោងតាមលោកស្រី Nguyen Phuong Thuy អនុប្រធានគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នៃរដ្ឋសភា បានឲ្យដឹងថា សេចក្តីសម្រេចចិត្តបានបញ្ជាក់ពីតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមជាអង្គការមជ្ឈិមនៃផែនមហាសាមគ្គីជនជាតិទាំងមូល៖ “វិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីការរៀបចំអង្គភាពរដ្ឋបាល (មាត្រា ១១០ នៃរដ្ឋធម្មនុញ្ញ) ស្របតាមទិសដៅក្នុងសេចក្តីសម្រេចចិត្តលេខ ៦០ នៃគណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការរៀបចំអង្គភាពរដ្ឋបាល។ តាមនោះ អង្គភាពរដ្ឋបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមត្រូវបានរៀបចំជា ២ កម្រិត រួមមាន ខេត្ត ទីក្រុងចំណុះមជ្ឈិម និងអង្គភាពរដ្ឋបាលក្រោមខេត្ត និងទីក្រុងចំណុះមជ្ឈិម តាមការកំណត់របស់ច្បាប់។ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីអាជ្ញារមូលដ្ឋាន ក្នុងទិសដៅបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីអាជ្ញាធរមូលដ្ឋានក្នុងអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស ដើម្បីមានមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស ជាមួយនឹងយន្តការ និងគោលនយោបាយជាក់ស្តែងនិងលេចធ្លោនាពេលខាងមុខ”។
ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Pham Thanh Ha ថ្លែងមតិ។ រូបថត៖ VOV |
ទាក់ទិននឹងច្បាប់រៀបចំអាជ្ញាធរមូលដ្ឋាន (ធ្វើវិសោធនកម្ម) លោក Truong Hai Long អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ ច្បាប់បានបង្ហាញពីគំនិតច្នៃប្រឌិតឆ្ពោះទៅរកអភិបាលកិច្ចមូលដ្ឋានទំនើប ស្ថាបនាសម្រាប់អភិវឌ្ឍន៍ ឆ្លើយតបគោលដៅកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៃមូលដ្ឋាននិយាយដោយឡែកនិងប្រទេសជាតិទាំងមូលនិយាយរួម៕

