នារសៀលថ្ងៃទី ៣០ មិថុនា ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung អញ្ជើញជួបប្រជុំជាមួយក្រសួង ស្ថាប័ននានា (រូបថត៖ Kim Thanh/VOV) |
តាមនោះ ប្រទេសទាំងមូលមានខេត្ត ក្រុងចំនួន ៣៤ និងអង្គភាពរដ្ឋបាលកម្រិតឃុំចំនួន ៣.៣២១ រួមមានកម្មាភិបាល បុគ្គលិកជិត ១,៥ លាននាក់។ យោងតាមផែនការរបស់រដ្ឋាភិបាល ចាប់ពីថ្ងៃនេះតទៅ ប្រព័ន្ធដោះស្រាយបែបបទរដ្ឋបាលតាមអ៊ីនធឺណិតទាំងមូល នឹងដំណើរការឯកភាពគ្នានៅ លើវិបផតថលសេវាសាធារណៈជាតិតាមគេហទំព័រ dichvucong.gov.vn។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនាថ្ងៃទី ៣០ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា ប្រតិបត្តិការរបស់ប្រព័ន្ធអាជ្ញាធរមូលដ្ឋានពីរកម្រិតនឹងបន្តត្រូវបានកែលម្អ ពង្រឹងសមត្ថភាព ដោះស្រាយបញ្ហាកើតមានឡើង ប្រព័ន្ធដំណើរការដោយរលូន ដោយមានការសម្របសម្រួលរវាងក្រសួង ផ្នែក និងមូលដ្ឋាននឹងត្រូវបានពង្រឹងដើម្បីការពារសន្តិសុខ និងសុវត្ថិភាពព័ត៌មាន ជាពិសេសនៅក្នុងការផ្លាស់ប្តូរឌីជីថល និងការផ្តល់សេវាសាធារណៈ៕

