អគ្គលេខាបក្ស លោក តូ ឡឹម ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហាណូយ។ រូបថត៖ VOV

ម្ចាស់ឆ្នោតជាច្រើនបានសម្តែងការឯកភាពនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសម័យប្រជុំជាប្រវត្តិសាស្ត្រ ដែលរដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗជាច្រើន បង្កើតច្រករបៀងផ្លូវច្បាប់សម្រាប់ការអភិវឌ្ឍ; ការសួរដេញដោល និងឆ្លើយសំណួរដេញដោលបានផ្តោតលើបញ្ហាស្នូល និងច្បាមជាប់នឹងស្ថានភាពជាក់ស្តែង។

ជាពិសេស ម្ចាស់ឆ្នោតបានឯកភាពខ្ពស់ចំពោះការអនុវត្តសេចក្តីសម្រេចចិត្តរបស់មជ្ឈិមស្តីពីការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ។ តាងនាមគណៈប្រតិភូសមាជិកសភាទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានឆ្លើយសំណួរជាច្រើនពីម្ចាស់ឆ្នោតលើបញ្ហាដូចជា៖ បុគ្គលិកលែងត្រូវការតទៅទៀត ការរៀបចំទីស្នាក់ការបន្ទាប់ពីការរៀបចំអង្គភាពរដ្ឋបាលថ្មី និងការបែងចែកដីធ្លីសម្រាប់ការងារបម្រើប្រជាជន។ ជាពិសេស ចំពោះបញ្ហាទំនិញក្លែងក្លាយ និងម្ហូបអាហារក្លែងក្លាយ លោកអគ្គលេខាបក្ស បានបញ្ជាក់ថា បក្ស និងរដ្ឋប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងប្រភេទឧក្រិដ្ឋជនទាំងនេះ៕