អគ្គលេខាបក្ស លោក តូ ឡឹម អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៤៨ វិថី Hang Ngang។ រូបថត៖ Van Hieu/VOV |
នៅទីនេះ គណៈប្រតិភូបានរំលឹកគុណូបការៈរបស់ប្រធានហូជីមិញ វីរៈបុរសរំដោះជាតិ អ្នកវប្បធម៍ឆ្នើម ដែលបានលះបង់អស់មួយជីវិតក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិវៀតណាម។
លោកិអគ្គលេខាបក្ស និងគណៈប្រតិភូទស្សនាការតាំងពិព័រណ៌នៅផ្ទះលេខ ៤៨ វិថី Hang Ngang ។ រូបថត៖ Thong Nhat/VNA |
បន្ទាប់ពីពិធីអុជធូប អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាកេរ្តិ៍ដំណែលផ្ទះលេខ ៤៨ វិថី Hang Ngang ជាកន្លែងដែលលោកប្រធានហូជីមិញបានសរសេរសេចក្តីប្រកាសឯករាជ្យ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ សរសេរក្នុងសៀវភៅភ្ញៀវអនុស្សាវរីយ៍ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងបន្តថែរក្សានិងលើកកំពស់សមិទ្ធិផលបដិវត្តន៍ កសាងវៀតណាមឲ្យកាន់តែរីកចម្រើន និងខ្លាំងមាំមួន ប្រកៀកស្មាជាមួយមិត្តភក្តិលលើទ្វីបទាំង៥ ដូចដែលប្រធានហូជីមិញតែងតែប្រាថ្នា៕


