អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូអញ្ជើញទស្សនាការតាំងពិព័រណ៍ “អគ្គលេខាបក្ស ហ្វៀន វ៉ាន់ លីញ - ជីវិតនិងអាជីព” (រូបថត៖ TTXVN) |
ការតាំងពិព័រណ៌នេះត្រូវបានរៀបចំជា ៥ ផ្នែកសំខាន់ៗ ដោយមានឯកសាររូបភាពនិងវត្ថុបុរាណជាង ២០០ ដែលបង្ហាញពីជីវិតនិងអាជីពបដិវត្តរបស់អគ្គលេខាបក្ស ង្វៀន វ៉ាន់ លីញ រួមចំណែកអប់រំទំនៀមទម្លាប់បដិវត្តន៍ បំផុសស្មារតីស្នេហាជាតិនិងមោទនភាពជាតិ ដើម្បីឱ្យប្រជាជនវៀតណាមគ្រប់ៗរូប នាសម័យនេះ បន្តខិតខំដើម្បីប្រទេសជាតិសម្បូររុងរឿង។
អគ្គលេខាបក្ស ង្វៀន វាន់ លីញ គឺជាសិស្សឆ្នើមម្នាក់របស់លោកប្រធាន ហូជីមិញ ជាបក្ខជនបក្សកុម្មុយនិស្តដ៏មុតមាំ ស្មោះត្រង់ និងលះបង់ពេញមួយជីវិត តស៊ូពេញមួយជីវិត ដើម្បីឧត្តមគតិឯករាជ្យជាតិនិងសង្គមនិយម ដើម្បីសេចក្តីសុខរបស់ប្រជាជន ជាថ្នាក់ដឹកនាំដ៏មានកិត្យានុភាពដ៏ធំរបស់បក្ស ប្រជាជន និងកងទ័ព និងជាមិត្តជាទីទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ៕

