គណៈប្រតិភូបានស្តាប់ការណែនាំពីលំហរ ៨០ឆ្នាំ នៃដំណើរឯករាជ្យ-សេរីភាព-សុភមង្គល រៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ (រូបថត៖ VGP/Giang Thanh)

នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក ម៉ាយ វាន់ជិញ បានឧទ្ទេសនាមដល់គណៈប្រតិភូការតាំងពិព័រណ៍សមិទ្ធិផលជាតិជាមួយសមិទ្ធិផលលេចធ្លោ ក្នុង រយៈពេល ៨ ទសវត្សរ៍នៃការកសាង និងអភិវឌ្ឍប្រទេសលើវិស័យជាច្រើន ដូចជា៖ ឧស្សាហកម្ម - បច្ចេកវិទ្យា កសិកម្ម - ជនបទ សន្តិសុខ - ការពារជាតិ កិច្ចការបរទេស សុខាភិបាល ការវិនិយោគ - ពាណិជ្ជកម្ម អប់រំ វប្បធម៌ កីឡា និងទេសចរណ៍។ លោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃប្រទេសឡាវនិងកម្ពុជា បានទៅទស្សនាតំបន់កណ្តាលនៃពិព័រណ៍ដោយប្រធានបទ "រយៈពេល៩៥ឆ្នាំនៃទង់បក្សបំភ្លឺផ្លូវ" បង្កើតឡើងវិញនូវទិដ្ឋភាពទូទៅនៃព្រឹត្តិការ ណ៍សំខាន់ៗ និងជោគជ័យក្រោមការដឹកនាំរបស់បក្ស រៀបចំដោយកាសែត ប្រជាជន (Nhan Dan); លំហរ ៨០ឆ្នាំ នៃដំណើរឯករាជ្យ-សេរីភាព-សុភមង្គល រៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; កន្លែងតាំងពិព័រណ៍របស់ក្រសួងការបរទេស; តំបន់តាំងពិព័រណ៌សម្រាប់អនាគតបៃតងជាមួយនឹងឧស្សាហកម្មផ្លាស់ប្តូរបៃតងនៃសាជីវកម្ម Vingroup។

គណៈប្រតិភូក៏បានទៅទស្សនាកន្លែងតាំងពិពណ៌កណ្តាលវាល របស់ក្រសួងការពារប្រទេស និងក្រសួងនគរបាល ក្រោមប្រធានបទ "ដាវនិងខែល" ជាមួយនឹងអាវុធ និងឧបករណ៍បច្ចេកទេសទំនើបជាមូលដ្ឋាន ដោយវៀត ណាមស្រាវជ្រាវ ផលិត និងកែលម្អ៕