នាព្រឹកថ្ងៃទី ១ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលេខាទីមួយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត គុយបា ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez និងភរិយាបានប្រព្រឹត្ត ទៅយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយាបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez។ (រូបថត៖ VOV) |
មុននោះ ក៏នាព្រឹកថ្ងៃទី១ ខែកញ្ញា លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez និងលោកជំទាវភរិយា Lis Cuesta Peraza រួមជាមួយគណៈប្រតិភូគុយបាបាន អញ្ជើញដាក់កម្រងផ្កា និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ៕

