អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ (រូបថត៖ Thong Nhat/TTXVN)
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្វាគមន៍គណៈប្រតិភូចរចារនៃប្រទេសទាំងពីរដែលបានឯកភាពលើសេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិកស្តីពីក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ យុត្តិធម៌ និងតុល្យភាព។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន វាយតម្លៃខ្ពស់ចំពោះការសន្យារបស់វៀតណាមក្នុងការផ្តល់សិទ្ធិជ្រៀតចូលទីផ្សារអនុគ្រោះសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងរថយន្តដែលមានម៉ាស៊ីនធំផងដែរ។ លោកបានអះអាងថា អាមេរិកនឹងកាត់បន្ថយពន្ធបដិការគួរឲ្យកត់សម្គាល់ សម្រាប់ ទំនិញនាំចេញជាច្រើនរបស់វៀតណាម ហើយនឹងបន្តសហប្រតិបត្តិការជាមួយ វៀតណាមក្នុងការដោះស្រាយការជំពាក់ជំពិនដែលប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើវិស័យអាទិភាពរបស់ភាគីទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យភាគីអាមេរិកឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និង ដកការរឹតត្បិតការនាំចេញលើផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន។
លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បាន ពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។ មេដឹកនាំទាំងពីរបាន ឯកភាពលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ ជាន់ថ្នាក់ ព្រមទាំងជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យគន្លឹះនិងរបកគំហើញនានា ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់៕