មុននោះ អង់គ្លេស បារាំង និងអាល្លឺម៉ង់ (ក្រុម E3) នៅថ្ងៃទី ១៧ ខែកក្កដា បានអំពាវនាវឱ្យអ៊ីរ៉ង់ស្តារឡើងវិញការការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរ ហើយបានព្រមានថា ពួកគេនឹងស្តារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រសិនបើក្រុងតេហេរ៉ង់មិនចាត់វិធានការជាក់ស្តែងណាមួយ ចាប់ពីពេលនេះ រហូតដល់ចុងខែសីហា។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់ប្រភពព័ត៌មានមួយដែលបានឲ្យដឹងថា "គោលការណ៍នៃការចរចាត្រូវបានព្រមព្រៀងគ្នា ប៉ុន្តែភាគីពាក់ព័ន្ធ នៅតែពិភាក្សាអំពីពេលវេលានិងទីតាំងជាក់លាក់"។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត នាថ្ងៃទី ២០ កក្កដា ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាមួយលោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei នៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្រេចបាននូវស្ថិរភាពក្នុងតំបន់ ក៏ដូចជាការស្វែងរកដំណោះស្រាយនយោបាយសម្រាប់បញ្ហាទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕