រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi។ (រូបថត៖ IRNA/VNA)

ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិកបានបើកការវាយប្រហារតាមជើងអាកាសលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅ ក្រុមអធិការរបស់ IAEA មិនអាចចូលទៅកាន់ទីតាំងទាំងនេះបានឡើយ ទោះបីជាអគ្គនាយក IAEA លោក Rafael Grossi បានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសារថា សកម្មភាពអធិការកិច្ចគឺជាការចាំបាច់។ កាលពីខែមុន រដ្ឋសភារបស់អ៊ីរ៉ង់បានអនុម័តលើច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA ដែលចែងថា ប្រតិបត្តិការអធិការកិច្ចបន្ទាប់ទៀត ត្រូវតែមានការអនុញ្ញាតពីឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ។

បន្ទាប់ពីបទប្បញ្ញត្តិនេះត្រូវបានអនុម័ត ក្រុមអធិការ IAEA ត្រូវតែចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់។ ទីក្រុងតេអេរ៉ង់បាននិយាយថា IAEA មិនបំពេញអស់ពីកាតព្វកិច្ចរបស់ខ្លួនឡើយ ដោយមិនថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់៕