ក្រុម Houthis ក្នុងប្រទេសយេម៉ែន ក្រោយមកបានបញ្ជាក់ថា ពួកគេបានបាញ់បង្ហោះមីស៊ីលផ្លោងឆ្ពោះទៅតំបន់ Jaffa នៃប្រទេសអ៊ីស្រាអែល។
កាំជ្រួចពីដីទៅដី ដែលបង្ហោះចេញពីប្រទេសយេម៉ែន ឆ្ពោះទៅអ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់ដោយអ៊ីស្រាអែល នៅខាងក្រៅទឹកដីអ៊ីស្រាអែល ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤៖ រូបថតឯកសារ៖ REUTERS/Amir Cohen |
ក្រុម Houthis បានអះអាងម្តងហើយម្តងទៀតថា ពួកគេនឹងបន្តធ្វើការវាយប្រហារ ដើម្បីបង្ហាញពីការគាំទ្រនិងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន រហូតដល់ពេលដែលអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធាទាំងអស់នៅក្នុងតំបន់ហ្គាហ្សា។ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុម Houthi អ៊ីស្រាអែលបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុម Houthi ក្នុងប្រទេសយេម៉ែន រួមទាំងទីតាំងថាមពល និងទីតាំងយោធាផងដែរ៕

