អញ្ជើញថ្លែងមតិក្នុងពិធី នាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា គ្រឿងឥស្សរិយយសនេះ គឺជារង្វាន់ដ៏សក្តិសម ដែលជាការទទួលស្គាល់ពិសេសចំពោះការរួមចំណែកឆ្នើមរបស់មិត្តហ្វូនក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ទាំងសមិទ្ធិផលអាជីវកម្ម ការរួមចំណែកក្នុងសង្គមរបស់កម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកំពស់ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា ក៏ដូចជាបញ្ជាក់សមត្ថភាពរបស់សហគ្រាសយោធាវៀតណាម។ នាយឧត្តមសេនីយ Phan Van Giang បានស្នើរថា៖ “សង្ឃឹមថា យើងអាចធ្វើបានល្អ ពង្រឹងនិងពង្រីកថែមទៀត តួនាទីជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ និងជាស្ពានដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការល្អ និងមិត្តភាពរវាងយោធាប្រទេសទាំងពីរ ការកសាងឯកភាពរវាងកម្មាភិបាល និងបុគ្គលិកវៀតណាម និងកម្ពុជា។ គណៈដឹកនាំនិងនិយោជិតម្នាក់ៗរបស់មិត្តហ្វូនត្រូវតែដឹងយ៉ាងស៊ីជម្រៅអំពីតួនាទីទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សា និងពង្រឹងរូបភាពប្រទេស និងកិត្តនាមជា “កងទ័ពលោកអ៊ុំហូ” មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាទៀតផង”។
នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដល់ក្រុមហ៊ុនមិត្តហ្វូន។ រូបថត៖ VOV |
សូមគូសបញ្ជាក់ថា មិត្តហ្វូនគឺជាដៃគូយុទ្ធសាស្ត្រក្នុងគម្រោងបំប្លែងឌីជីថលជាតិ ដោយសហការជាមួយក្រសួងនិងសាខាភាគច្រើនក្នុងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងដំណោះស្រាយដ៏លេចធ្លោក្នុងវិស័យអប់រំ ការថែទាំសុខភាព និងការទូទាត់ហិរញ្ញវត្ថុ៕

