ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៦ ខែសីហា អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា ក្រសួងសុខាភិបាល ហ្គាហ្សាបានរាយការណ៍ពីករណីស្លាប់ចំនួន ៣ នាក់ទៀតដោយសារកង្វះអាហា រូបត្ថម្ភក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារភាព អត់ឃ្លានឡើងដល់ ៣០៣ នាក់ ក្នុងនោះមានកុមារ ១១៧ នាក់។ ក្នុងពេលជាមួយគ្នា នោះ មនុស្សជាង ៣៦ ពាន់នាក់ត្រូវបានផ្លាស់ទីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីថ្មីៗនេះ ដែលភាគច្រើនបានភៀសខ្លួនចេញពីទីក្រុង ហ្គាហ្សា ឆ្ពោះទៅកាន់ Deir al-Balah និង Khan Younis។
គំនរបែកបាក់បន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅហ្គាហ្សា។ (ប្រភព៖ THX/TTXVN)
អ្នកនាំពាក្យអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលប្រតិបត្តិការផ្តល់ជំនួយអន្តរជាតិត្រូវបានអាជ្ញាធរអ៊ីស្រាអែលរារាំងជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យមានការឈប់បាញ់ជាបន្ទាន់ និងធានាឱ្យមានការទទួល បានជំនួយមនុស្សធម៌ពេញលេញនៅទូទាំងតំបន់ហ្គាហ្សា ក៏ដូចជាការដោះលែង ចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌផងដែរ។
នៅថ្ងៃដដែល ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានតាមផ្លូវនៃ ទីក្រុង Tel Aviv ដើម្បីអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ឈាន ដល់កិច្ចព្រមព្រៀងជាមួយក្រុម Hamas ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ឈប់សង្គ្រាម និងនាំចំណាប់ខ្មាំងដែលនៅសេសសល់វិលត្រឡប់មកវិញ។
ក្នុងពេលជាមួយគ្នានោះ ដោយមិនអើពើដល់បាតុកម្មក្នុងស្រុក និងការប្រឆាំងពី សហគមន៍អន្តរជាតិ អ៊ីស្រាអែលកំពុងត្រៀមរៀបចំការវាយលុកថ្មីមួយប្រឆាំងនឹង ទីក្រុងហ្គាហ្សា។ មុននោះ នាថ្ងៃទី ២៥ សីហា ការវាយប្រហារតាមជើងអាកាសរបស់ អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser នៅភាគខាងត្បូងហ្គាហ្សា បានបណ្ដាលឲ្យ មនុស្សស្លាប់យ៉ាងហោចណាស់ ២០ នាក់៕