“មកទស្សនាការតាំងពិព័រណ៍នេះ ខ្ញុំរំភើបចិត្តណាស់ដែលបានឃើញការអភិវឌ្ឍរបស់ប្រទេសជាតិ។ ក្នុងបរិយាកាសនៃទិវាបុណ្យជាតិ ទី ២ ខែកញ្ញា និងការតាំង ពិព័រណ៌ថ្ងៃនេះ ខ្ញុំពិតជារំភើបចិត្តណាស់ ដោយសារប្រទេសជាតិមានការអភិវឌ្ឍ ជានិរន្តរ៍ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែរីកចម្រើន”។
“នៅឯស្តង់តាំងបង្ហាញរបស់វិទ្យុសម្លេងវៀតណាម យើងចង់ឧទ្ទេសនាមអំពីប្រវត្តិ ៨០ ឆ្នាំរបស់វិទ្យុ ចាប់ពីការបង្កើតនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ ឆ្លង់កាត់ការតស៊ូ ទាំងពីរ ដល់ដំណាក់កាលនៃការផ្លាស់ប្ដូរថ្មី និងបើកទ្វារចំហ ហើយឥឡូវនេះគឺជា យុគសម័យនៃការស្ទុះឈានទៅមុខ។ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ វិទ្យុសម្លេង វៀតណាមបានរួមដំណើរជាមួយប្រវត្តិសាស្ត្ររបស់ប្រទេស ជាតិ... ពីអង្គភាពឯក ទេសផ្នែកផ្សាយសម្លេង VOV បានក្លាយទៅជាស្ថាប័នសារព័ត៌មានជាតិ ដោយមាន សារព័ត៌មានគ្រប់ប្រភេទ ហើយបានតម្រង់ទិសអភិវឌ្ឍន៍ខ្លឹមសារឌីជីថលយ៉ាងខ្លាំងក្លា ដើម្បីបម្រើសាធារណៈជន និងបំពេញតម្រូវការអភិវឌ្ឍន៍ និងសមាហរណកម្មយ៉ាង សកម្មរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី”។
