អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប ឡេអូ ទី ១៤ (រូបភាព៖ ក្រសួងការបរទេស) |
នៅទីនេះ សម្តេចប៉ាប ឡេអូ ១៤ សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរ ជាពិសេសតាមរយៈយន្តការក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទី កង់ ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បំពេញតាមការរំពឹងទុករបស់សាសនិកកាតូលិក ក៏ដូចជាផលប្រយោជន៍របស់វៀតណាម និងបុរីវ៉ាទីកង់។ សម្តេចប៉ាប ឡេអូ ១៤ បានអះអាងនូវបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលជាមួយព្រះវិហារកាតូលិក និងសាសនិកកាតូលិកនៅវៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសហូលី (រូបភាព៖ ក្រសួងការបរទេស) |
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាម យកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេចក្នុងការជំរុញទំនាក់ទំនងជាមួយបុរី វ៉ាទីកង់។ លោកស្រីអនុប្រធានរដ្ឋបានស្នើសម្តេចប៉ាប ឡេអូ ១៤ គាំទ្រនិង យកចិត្តទុកដាក់ជំរុញទំនាក់ទំនងល្អរវាងវៀតណាមនិងបុរីវ៉ាទីកង់។ នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ក៏បានជួបសំណេះ សំណាលជាមួយអេវែក និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃបុរីវ៉ាទៅកង់ Paul Richard Gallagher ផងដែរ៕


