ទិដ្ឋភាពនៅសម័យប្រជុំ។ (រូបថត៖ quochoi.vn) |
សមាជិករដ្ឋសភាបានសង្កត់ធ្ងន់ថា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ លំហអភិវឌ្ឍន៍នៃបណ្ដាមូលដ្ឋាននឹងត្រូវបានពង្រីកតែម្ដង។ ដើម្បីឲ្យគោលជំហរនេះនាំមកនូវប្រសិទ្ធភាព លោកស្រី Ta Thi Yen សមាជិកា រដ្ឋសភានៃខេត្ត Dien Bien បានលើកមតិថា៖
“បន្ទាប់ពីរដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥រួច មូលដ្ឋាននានាត្រូវផ្ដោតសំខាន់លើការធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាពនូវទំហំលំហសេដ្ឋកិច្ចថ្មី ដោយកំណត់គោលដៅកំណើនអប្បបរមាពី ៨ ទៅ ១០% ជាពិសេសនៅតំបន់សេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងធំៗដូចជាហាណូយ និងទីក្រុងហូជីមិញ។ ចាំបាច់ត្រូវបន្តអនុវត្តន៍យន្តការ គោលនយោបាយពិសេស និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ប្រសិនបើដំណោះ ស្រាយត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងស៊ីសង្វាក់គ្នាទាំងនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន នោះ យើងនឹងសម្រេចបាននូវគោលដៅកំណើន ៨% ឡើងទៅក្នុងឆ្នាំ២០២៥ ជាពុំខាន”។
លោកស្រី Nguyen Thi Quyen Thanh សមាជិការដ្ឋសភានៃខេត្ត Vinh Long បានឲ្យដឹងថា៖ “វិធីសាស្រ្តចំពោះហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននាពេលថ្មីៗនេះ ក៏ជារបកគំហើញ មួយផងដែរ។ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនត្រូវបានវិនិយោគយ៉ាង ស៊ីសង្វាក់គ្នានិងទំនើបនោះ យើងនឹងមិនអាចទទួលបានលទ្ធផលដូចសព្វថ្ងៃនេះទេ។ នាពេលថ្មីៗនេះ យើងបានសម្ពោធគម្រោងសំខាន់ៗថ្នាក់ជាតិជាង ៨០ ដែលមានដើម ទុនសរុបជិត ១៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែអ្វីៗដ៏សំខាន់បំផុតនោះ គឺមិនមែនជា ចំនួនគម្រោង និងដើមទុនវិនិយោគនោះទេ ប៉ុន្តែជាវិធីសាស្ត្រថ្មី ជាមួយនឹងការស្រុះចិត្ត គំនិតគ្នានិងទំនុកចិត្តរបស់ប្រជាជាតិទាំងមូល”៕

