ទិដ្ឋភាពទូទៅនៃជុំទីពីរនៃការចរចាដោយផ្ទាល់រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ THX/TTXVN) |
លោក Zelensky បានឲ្យដឹងថា សំណើពោលខាងលើត្រូវបានលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន Rustem Umerov លើកឡើង ហើយបានសង្កត់ធ្ងន់ថា សន្ទុះសម្រាប់ការចរចាចាំបាច់ត្រូវពង្រឹង។ លើសពីនេះ មេដឹកនាំអ៊ុយក្រែនក៏បានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការជួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយពិចារណាលើចំណុចនេះចាំបាច់ដើម្បីធានា “សន្តិភាពយូរអង្វែង”។
មុននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃទី ១៧ ខែកក្កដាថា ទីក្រុងម៉ូស្គូកំពុងរង់ចាំសំណើពីទីក្រុងគៀវ ដើម្បីរៀបចំការចរចាជុំទីបី៕

