កងកម្លាំងសន្តិសុខស៊ីរីដាក់ពង្រាយនៅទីក្រុង Sweida (រូបថត៖ THX/TTXVN) |
នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា បទឈប់បាញ់នេះគឺសំដៅរក្សាការបង្រួបបង្រួមប្រទេសជាតិ និងធានាសុវត្ថិភាពរបស់ ជនស៊ីវិលនៅក្នុង "ស្ថានភាពគ្រោះថ្នាក់"។ ដោយសង្កត់ធ្ងន់ថា នេះជាកាតព្វកិច្ចជាតិនិងមនុស្សធម៌ រដ្ឋាភិបាលបានអំពាវនាវឱ្យភាគីទាំងអស់បញ្ចប់ការប្រយុទ្ធគ្នា និងធានាឱ្យមានការផ្តល់ជំនួយមនុស្សធម៌ប្រកប ដោយសុវត្ថិភាព។
ការប្រយុទ្ធគ្នាបានបន្តនៅក្នុងខេត្ត Sweida ភាគខាងលិចប្រទេសស៊ីរី កាលពីថ្ងៃទី ១៩ កក្កដា បើទោះបីជាមានការប្រកាសនាពេលថ្មីៗនេះអំពីបទឈប់បាញ់ដ៏ទូលំទូលាយក៏ដោយ ជាមួយនឹងការប្រយុទ្ធគ្នាដោយកាំភ្លើងយ៉ាងខ្លាំងក្លាបានផ្ទុះឡើងបន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈ។ ភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា បទឈប់បាញ់ដ៏ផុយស្រួយត្រូវបានរំខានដោយការប៉ះទង្គិចគ្នាថ្មីៗរវាងកងជីវពល Druze និងយុទ្ធជនកុលសម្ព័ន្ធ Bedouin។
កាលពីម្សិលមិញផងដែរ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Al-Shaibani រួមជាមួយសមភាគីហ្សកដានី លោក Ayman Safadi និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកស៊ីរី លោក Tom Barrack បានជួបប្រជុំគ្នានៅទីក្រុង Amman (ហ្សកដានី) ដើម្បីពិភាក្សាអំពីវិធានការឧបត្ថម្ភដល់ការអនុវត្តបទឈប់បាញ់ថ្មីនៅក្នុងខេត្ត Sweida ក៏ដូចជាស្ថានភាពសន្តិសុខនៅក្នុងប្រទេសស៊ីរី៕

