រដ្ឋសភាបានអនុម័តលើច្បាប់ស្ដីពីការការពារទិន្នន័យផ្ទាល់ខ្លួន ដោយមានអត្រាអនុម័ត ៩០,៥៩%។ រូបថត៖ quochoi.vn

ច្បាប់នេះ បានចែងអំពីវិធានការការពារទិន្នន័យផ្ទាល់ខ្លួនក្នុងអំឡុងពេលដំណើរការ រួមទាំងការប្រមូល ការផ្ទុក ការប្រើប្រាស់ និងការចែករំលែកទិន្នន័យ។ ការចេញផ្សាយច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនក៏ស្របតាមនិន្នាការអន្តរជាតិក្នុងការការពារទិន្នន័យផ្ទាល់ខ្លួន លើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

ប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស លោក Le Tan Toi បានធ្វើបទបង្ហាញរបាយការណ៍សង្ខេបស្តីពីការពន្យល់ ការទទួលមតិ និងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។ រូបថត៖ quochoi.vn

លោក Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យដឹងថា៖ “សេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីបានទទួលមតិនិងកែសម្រួលរួចមក ធានាបាននូវគុណភាពនិងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីដាក់ជូនរដ្ឋសភាអនុម័តក្នុងសម័យប្រជុំលើកទី៩។ សេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនធានាបាននូវភាពស៊ីសង្វាក់គ្នាជាមួយនឹងប្រព័ន្ធច្បាប់ សមស្របនឹងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធដែលវៀតណាមជាសមាជិក។ ច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន បានចែងអំពីការឯកភាពលើ វាក្យស័ព្ទ នៃការផ្ទេរទិន្នន័យផ្ទាល់ខ្លួនឆ្លងដែនស្របតាមបទប្បញ្ញត្តិនៃច្បាប់ការពារទិន្នន័យ”