យោងតាមទូរទស្សន៍ Kan TV របស់អ៊ីស្រាអែល កិច្ចពិភាក្សាការទូតសម្ងាត់រវាងអ៊ីស្រាអែល និងរុស្ស៊ីបានចាប់ផ្តើមប្រហែលមួយសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីជម្លោះរយៈពេល ១២ ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា អាជ្ញាធរអ៊ីស្រាអែលបានចាត់ទុករុស្ស៊ីជាកាណាល់មួយដែលអាចជួយអ៊ីស្រាអែលសម្រេចបាននូវគោលដៅមួយចំនួនទាក់ទងនឹងអ៊ីរ៉ង់ និងស៊ីរី។ បច្ចុប្បន្ន អ៊ីស្រាអែលកំពុងអនុវត្តបទឈប់បាញ់ដ៏ទូលំទូលាយជាមួយអ៊ីរ៉ង់ដែលបានចូលជាធរមាននៅថ្ងៃទី ២៤ ខែមិថុនា ហើយក៏កំពុងធ្វើការចរចាដោយផ្ទាល់ស្តីពីការបង្កើតសន្តិភាពជាមួយស៊ីរីផងដែរ។ ប្រភពព័ត៌មាននេះ បានបញ្ជាក់ថា ក្នុងបញ្ហាអ៊ីរ៉ង់ មន្ត្រីអ៊ីស្រាអែលសង្ឃឹមថានឹងគូសបន្ទាត់ក្រហម និងបង្កើតយន្តការសម្របសម្រួលដែលអាចទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចសន្ទនារុស្ស៊ី-អ៊ីស្រាអែល មិនត្រូវបានលើកឡើងនោះទេ។

ទាក់ទិននឹងលទ្ធភាពនៃការបង្កើតសន្តិភាពរវាងអ៊ីស្រាអែល និងស៊ីរី ទូរទស្សន៍រដ្ឋស៊ីរីកាលពីយប់ថ្ងៃទី ២ កក្កដា បានអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក្នុងបរិបទបច្ចុប្បន្នគឺឆាប់ពេក។ ប្រភពព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ថា មិនអាចមានការចរចារលើកិច្ចព្រមព្រៀងថ្មីទេ លុះត្រាតែកងកម្លាំងកាន់កាប់បានអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដកទ័ពឆ្នាំ ១៩៧៤ ហើយដកខ្លួនចេញពីតំបន់ដែលបានទន្ទ្រានកាន់កាប់នាពេលថ្មីៗនេះ៕